Posts

Showing posts from September, 2017

កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ១២ យ៉ាង

Image
១. កាហ្វេ​ជួយ​បំបាត់​ភាពតានតឹង ធ្វើឱ្យ​អ្នក​សប្បាយចិត្ត ទទួលទាន​កាហ្វេ​ច្រើនជាង ៤ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ភាពតានតឹង ២០% ។ ២. កាហ្វេ​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ជាតិកាហ្វេអ៊ីន​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៣. កាហ្វេ​ជំនួយ​ថ្លើម ទទួលទាន​កាហ្វេ​យ៉ាងហោចណាស់​ឱ្យ​បាន ១ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ជំងឺ​ថ្លើម​បាន ២០% ។ ជំងឺ​ថ្លើម​កើតឡើង​ដោយសារ​ការទទួលទាន​ជាតិ​ស្រវឹង​ច្រើន ដែល​នាំឱ្យ​ខូច​មុខងារ​ថ្លើម និង​មហារីក ។ ៤. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម ការសិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​កាហ្វេ​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ២៣-៥០% ។ ៥. កាហ្វេ ១ ពែង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន កាហ្វេ​តែមួយ​ពែង​មាន​ផ្ទុក​វីតាមីន (B2 B3 និងB5) ម៉ង់កាណែស ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ។ ៦. កាហ្វេ​ជួយ​បង្កើន​ការចងចាំ ជាតិកាហ្វេអ៊ីន​ជំនួយ​ដល់​ខួរក្បាល បង្កើន​ការចងចាំ និង​ការផ្តោត​អារម្មណ៍ ។ ៧. ផឹក​កាហ្វេ​ជំនួយ​សុខភាព​ខួរក្បាល​បាន​យូរអង្វែង ការទទួលទាន​កាហ្វេ​បាន​គ្រប់គ្រាន់​អ...

កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ១២ យ៉ាង

Image
១. កាហ្វេ​ជួយ​បំបាត់​ភាពតានតឹង ធ្វើឱ្យ​អ្នក​សប្បាយចិត្ត ទទួលទាន​កាហ្វេ​ច្រើនជាង ៤ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ភាពតានតឹង ២០% ។ ២. កាហ្វេ​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ជាតិកាហ្វេអ៊ីន​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៣. កាហ្វេ​ជំនួយ​ថ្លើម ទទួលទាន​កាហ្វេ​យ៉ាងហោចណាស់​ឱ្យ​បាន ១ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ជំងឺ​ថ្លើម​បាន ២០% ។ ជំងឺ​ថ្លើម​កើតឡើង​ដោយសារ​ការទទួលទាន​ជាតិ​ស្រវឹង​ច្រើន ដែល​នាំឱ្យ​ខូច​មុខងារ​ថ្លើម និង​មហារីក ។ ៤. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម ការសិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​កាហ្វេ​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ២៣-៥០% ។ ៥. កាហ្វេ ១ ពែង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន កាហ្វេ​តែមួយ​ពែង​មាន​ផ្ទុក​វីតាមីន (B2 B3 និងB5) ម៉ង់កាណែស ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ។ ៦. កាហ្វេ​ជួយ​បង្កើន​ការចងចាំ ជាតិកាហ្វេអ៊ីន​ជំនួយ​ដល់​ខួរក្បាល បង្កើន​ការចងចាំ និង​ការផ្តោត​អារម្មណ៍ ។ ៧. ផឹក​កាហ្វេ​ជំនួយ​សុខភាព​ខួរក្បាល​បាន​យូរអង្វែង ការទទួលទាន​កាហ្វេ​បាន​គ្រប់គ្រាន់​អ...

៧​ហេតុ​ផល​ដែល​អ្នក​គួរ​តែ​ញ៉ាំ​ទឹក​ដោះ​គោ​និង​ទឹក​ឃ្មុំ​មុន​ពេល​ចូល​គេង

Image
១. ការ​ពារ​ស្បែក ការ​ញ៉ាំ​ទឹក​ដោះ​គោ​និង​ទឹក​ឃ្មុំ​អាច​ជួយ​បន្សុទ្ធ​ឈាម​, កាត់​បន្ថយ​កម្រិត​ជាតិ​ពុល​និង​សមាសធាតុ​ដទៃ​ទៀត​ដែល​មាន​ផល​ប៉ះពាល់​ដល់​ស្បែក ។វា​មាន​ធាតុ​ប្រឆាំង​និង​មេរោគ​ប្រឆាំង​និង​អុកស៊ីត​កម្ម​ដែល​ជួយ​សម្រាត​ស្បែក​របស់​អ្នក​បាន​ជ្រៅ​ជួយ​ទប់​ស្កាត់​ការ​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក​និង​ព្យាបាល​ស្បែក​ដែល​ស្លាប់ ។ ២. ជួយ​ដល់​ការ​រំលាយ​អាហារ ការ​ញ៉ាំ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការ​រំលាយ​អាហារ និង​មាន​សមាស​ធាតុ​ប្រឆាំង​និង​វីរុស ។ទឹក​ឃ្មុំ​អាច​ការពារ​ការ​ឆ្លង​មេរោគ​ពោះវៀន​ជំនួយ​បញ្ហា​ក្រពះ ។ ៣.បង្កើន​ថាមពល ការ​ញ៉ាំ​ទឹក​ដោះគោ​និង​ទឹកឃ្មុំ​មុនពេល​ចូល​គេង​និង​ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ ជម្រុញ​ប្រូតេអ៊ីន​កាបូអ៊ីដ្រា​ដែល​ស្មុងស្មាញ ជួញ​បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ ។ផ្តល់​ថាមពល​ដល់​រាង​កាយ​និង​ផ្លូវ​ចិត្ត​អ្នក​ប្រចាំ​ថ្ងៃ ។ ៤. ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ទឹក​ដោះគោ​ជា​ផ្នែក​មួយ​ដែល​ល្អ​បំផុត ព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​និង​ជាតិ​កាល់ស្យូម​ដែល​ជួយ​ពង្រឹក​ឆ្អឹង​របស់​អ្នក​ឱ្យ​រឹង​មាំ​ការ​ពារ​ជម្ងឺ​ពុក​ឆ្អឹង​និង​ជម្ងឺ​រលាក​ផ្សេងៗ ។ ៥. ប្រឆាំង​មេរោ...

អត្ថប្រយោជន៍​​ផ្លែទៀបចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ

Image
ជួយ​ដល់​ការលូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​គភ៌ ផ្លែទៀប​ផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សំខាន់ៗ ជួយ​ដល់​ការលូតលាស់​របស់​គភ៌។ វា​ជា​ប្រភព​នៃ​វីតាមីន C និង​វីតាមីន B6 ជួយ​ដល់​ការផលិត​កូឡាសែន បង្កើត​ជាលិកា​តភ្ជាប់ ជួយ​ដល់​ការលូតលាស់​ឆ្អឹង ឆ្អឹងខ្ចី សរសៃពួរ​សាច់ដុំ និង​ស្បែក​របស់​គភ៌។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​មាន​គភ៌​ខ្វះ​វីតាមីន C ធ្វើឱ្យ​ខូច​ខួរក្បាល​របស់​ទារក។ កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការរលូត​កូន ផ្លែទៀប ជា​ប្រភព​នៃ​ធាតុ​ទង់ដែង។ ការសិក្សា និង​ពិសោធន៍​កាលពី​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា កង្វះ​ធាតុ​ទង់ដែង​ងាយ​ធ្វើឱ្យ​ស្ត្រី​រលូត​កូន។ លើសពីនេះទៀត ធាតុ​ទង់ដែង​ជួយ​ដល់​ការលូតលាស់​សរសៃពួរ​សាច់ដុំ ស្បែក និងសរសៃ​ឈាម​របស់​គភ៌។ បំបាត់​អាការៈ​ចាញ់​កូន ការទទួលទាន​ផ្លែទៀប​អាច​ជួយ​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​អាការៈ​មិន​ស្រួល​ខ្លួន​រៀងរាល់​ព្រឹក។ វា​ជួយ​បំបាត់​អាការៈ​ចង់​ក្អួត និង​ក្អួត​ចង្អោរ។ ជួយ​រក្សា​ការឡើង​ទម្ងន់​បាន​ល្អ ផ្លែ​ទៀប ជា​ប្រភព​នៃ​ជាតិស្ករ​ធម្មជាតិ ជួយ​រក្សា​ការឡើង​ទម្ងន់​របស់​ស្ត្រី​មាន​គភ៌។ ជាពិសេស​ស្ត្រី​ដែល​ទម្ងន់​ស្រាល​...

កម្ចាត់​មុន​ក្បាល​ខ្មៅ​នៅលើច្រមុះ និងផ្ទៃមុខ

Image
​វីធី​មួយ​ចំនួន ដែល​អាច​កម្ចាត់​មុនក្បាលខ្មៅ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត ហើយ​អាច​ប្រើ​បាន​គ្រប់​មនុស្ស​ទាំង​បុរស ស្ត្រី និង​ក្មេង​ជំទង់។ ជំហ៊ានទី ១៖ អំបិល ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញចាស់ ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​លាយ​ជា​មួយ​នឹង​អំបិល​បន្តិច រួច​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ។ បន្ទាប់​មក​យក​ច្រាស់​ដុសធ្មេញ​ចាស់ ផ្តិត​យក​ល្បាយ​នេះ ហើយ​ម៉ាស្សា​នៅ​លើ​ច្រមុះ ឬ​ផ្ទៃ​មុខ​ដែល​កើត​មុន​ឱ្យ​បាន ២នាទី។ លាង​សម្អាត​ជាមួយនឹង​ទឹក​ធម្មតា​ថ្មមៗ។ ជំហ៊ានទី ២ ៖ ក្រណាត់ស្អាត ទឹកក្តៅឧណ្ឌៗ យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។ អនុវត្តដដែលឲ្យបាន ២ដង។ ជំហ៊ានទី ៣៖ ទឹកដោះគោជូរ (Yogurt) ដីឥដ្ឋ លាយ​ដីឥដ្ឋ ១ ភាគ ៤ ក្នុង​មួយ​ស្លាបព្រា ជាមួយនឹង​ទឹក​ដោះ​គោជូរ ២ ភាគ ៥ ក្នុង​មួយ​ស្លាបព្រា។ បន្ទាប់​មក​លាប​នៅ​លើ​តំបន់​ដែល​រង​នូវ​ផល​ប៉ះពាល់។ លាង​សម្អាត​ជាមួយ​នឹង​ទឹក បន្ទាប់​ពី​ទុក​បាន ១០ នាទី។

អត្ថប្រយោជន៍​​របស់​ស្រាបៀ​

Image
​មូលហេតុ ១០យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ស្រាបៀ៖ ស្រាបៀ​នឹង​ជួយ​រក្សា​សុខភាព​តម្រងនោម​របស់​អ្នក។ តាម​ការស្រាវជ្រាវ​កាលពី​ថ្មីៗ​នេះ​បាន​រកឃើញ​ថា ជា​ការពិត​ណាស់ ស្រាបៀ​មួយ​កំប៉ុងៗ​ដែល​អ្នក​ផឹក អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​បាន ៤០%។ ស្រាបៀ​អាច​ជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​អាក្រក់​ក្នុង​ខ្លួន​អ្នក។ ស្រាបៀ​ក៏​អាច​ជួយ​បង្កើន​កម្រិត​វីតាមីន B។ យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ភេសជ្ជៈ​នេះ​ផ្ទុក​វីតាមីន B1 B2 B6 និងB12។ អ្នក​ផឹក​ស្រាបៀ​ទទួល​បាន​កម្រិត​វីតាមីន B6 ខ្ពស់ជាង​អ្នក​មិន​ផឹក ហើយ​វា​ក៏​ច្រើន​ជាង​អ្នក​ផឹក​ស្រា​ទ្វេ​ដង។ ស្រាបៀ​ជួយ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ។ កម្រិត​ស៊ីលីកូន​ក្នុង​ស្រាបៀ​អាច​ជួយ​បង្កើន​ដង់ស៊ីតេ​របស់​ឆ្អឹង។ ស្រាបៀ​ក៏​ជា​ឱសថ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ផង​ដែរ។ ស្រាបៀ​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​របស់​អ្នក។ យោង​តាម​អ្នក​ជំនាញ ស្រាបៀ​អាច​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​បាន​ពី ៤០-៦០% បើ​ប្រៀបធៀប​ទៅនឹង​អ្នក​មិន​ផឹក។ ស្រាបៀ​ក៏​អាច​ជួយ​ការពារ​ពី​ការកក​ឈាម។ អ្នក​ជំនាញ​និយាយ​ថា ធាតុផ្សំ​ក្នុង​ស្រាបៀ​នឹង​ជួយ​រារាំង​ដល់​ការកក​ជា​ដុំ​ឈាម។ អ្នក​ជំនាញ​និ...

ទម្លាប់ទាំង៤យ៉ាងនិងធ្វើអោយអ្នកលូតកម្ពស់បាន

Image
១ ស្រាបារី គ្រឿងញៀននិងគ្រឿងស្រវឹងត្រូវបានគិតថានឹងរួមចំណែកដល់ផលប៉ះពាល់ការលូតលាស់ដល់កម្ពស់របស់អ្នក នៅពេលដែលអ្នកនៅក្មេងហើយកង្វះអាហា រូបត្ថម្ភអាចជួយអ្នកមិនលូតកម្ពស់ឈានដល់ពេលពេញរបស់អ្នកផងដែរ។ តើជាតិកាហ្វេអ៊ីនពិតជាធ្វើឱ្យប៉ះពាល់ការលូតលាស់របស់អ្នកមែនទេ? ការស្រាវជ្រាវ បានបង្ហាញថាជាតិកាហ្វេអ៊ីន អាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលក្មេង។  ទោះជាយ៉ាងណាក៏ដោយជាតិកាហ្វេអ៊ីនធ្វើឲ្យអ្នកការគេងមិនលក់  ។  ក្មេងជំទង់ត្រូវការប្រហែល 9 ម៉ោងកន្លះនៃការគេងហើយកាហ្វេអ៊ីន អាចធ្វើឱ្យអ្នក ឈឺក្បាលខ្លាំង។       ២ គេងគ្រប់គ្រាន់  ការស្រាវជ្រាវបានបង្ហាញថាការរីកលូតលាស់នៃក្មេងជំទង់។ កូនក្មេង ត្រូវការការគេងពី 8,5 ទៅ 11 ម៉ោងរៀងរាល់យប់។ ភាគច្រើននៃការលូតលាស់របស់អ្នកកើតឡើងនៅពេលដែលកំពុងដេក។ នេះដោយសារតែខ្លួនរបស់អ្នកលូតលាស់និងបង្កើតជាលិកាឡើងវិញនៅពេលដែលអ្នកសម្រាក។ ប្រសិនបើអ្នកគេងមិនលក់អ្នកអាចធ្វើឱ្យបរិយាកាសគេងរបស់អ្នកស្ងប់ស្ងាត់ហើយព្យាយាមលុបបំបាត់សំលេងលឺ ៗ និងពន្លឺដែលមិនចាំបាច់។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងលក់សូមសាកល្បងងូតទឹកក្តៅ មុនពេលចូលគេង។ ការគេងឱ្យបាន គ្រប់គ្រាន់នឹងធ្វើឱ្យអ...

វិធី​កម្ចាត់​ស្នាម​អុជខ្មៅ​លើ​ផ្ទៃមុខ​អ្នក​អស់​គ្មាន​សល់​ក្នុង​រយៈពេល3យប់

Image
ដំឡូងបារាំង និង​ក្រូចឆ្មា *គ្រឿងផ្សំ ដំឡូងបារាំង 1ផ្លែ ក្រូចឆ្មា 1ចំហៀង ដំបូង​អ្នក​យក​ដំឡូងបារាំង​មក​ក្រឡុក​ឱ្យ​ម៉ត់ បន្ទាប់មក​ចាំ​អ្នក​ច្របាច់​ទឹកក្រូចឆ្មា​ដាក់​ចូល និង​កូរ​វា​បញ្ចូលគ្នា​ឱ្យ​បាន​សព្វ​ល្អ។ លាប​វា​លើ​ផ្ទៃមុខ​របស់​អ្នក​ជា​ចលនា​រង្វង់​ស្រាលៗ។ រង់ចាំ​រយៈពេល 20នាទី ហើយ​លាង​សម្អាត​មុខ​របស់​អ្នក​ជាមួយ​ទឹកស្អាត​ជាការស្រេច។ ដំឡូងបារាំង និង​ខ្ទឹមបារាំង *គ្រឿងផ្សំ ដំឡូងបារាំង 1ផ្លែ ខ្ទឹមបារាំង 1/2ផ្លែ ដាក់​ធាតុផ្សំ​ទាំង 2មុខ​នេះ​ក្រឡុក​ចូលគ្នា​ឱ្យ​ម៉ត់។ លាប​វា​លើ​ផ្ទៃមុខ​របស់​អ្នក។ រង់ចាំ​រយៈពេល​ឱ្យ​បាន 15នាទី​សឹម​លាង​សម្អាត​មុខ​របស់​អ្នក​នឹង​ទឹកធម្មតា។ ដំឡូងបារាំង និង​ត្រសក់ *គ្រឿងផ្សំ ដំឡូងបារាំង 1ផ្លែ ត្រសក់ 1/2ផ្លែ ដាក់​ដំឡូងបារាំង និង​ត្រសក់​កិន​ចូលគ្នា​រហូត​ទាល់តែ​សព្វ​ល្អ។ បន្ទាប់មក​យក​វា​មក​លាប​នៅលើ​មុខ​របស់​អ្នក​ជា​ចលនា​រង្វង់​ថ្នមៗ ទុក​វា​ឱ្យ​បានរយៈពេល 25នាទី រួច​លាង​វា​ចេញ​ជាមួយ​ទឹកស្អាត។

ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ

Image
ការ​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យចាំបាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣យ៉ាងគឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។ ​ការ​ចិញ្ចឹម​ ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។ -​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។ ...

វិធីចិញ្ចឹមទាកាប៉ា

Image
ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។ ការជ្រើសរើសពូជ៖ – យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ – រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។ ការរៀបចំកន្លែងចិញ្ចឹម៖ – ទាកាប៉ាវាមិនសូវលេងត្រាំទឹកច្រើននោះទេ និងកន្លែងដែលទូលាយ – សម្រាប់កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធអាតុល្ហើយ និងត្រជាក់ – ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។ ការផ្តលចំណី៖ – ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖ ១ កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ ២ ហាន់ដើមចេកលាយជាមួយកន្ទក់ ៣ ស្រូវដុះពន្លក ​ – ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស។ * ការថែទា៖ – ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម...

ការចិញ្ចឹមចង្រិត

Image
ការចិញ្ចឹម​ចង្រិត​លក់ និង​ប្រើ​ជា​ចំណី​សត្វ ​អ្នក​ខ្លះ​គាត់​សើច បើ​បានឮ​អ្នកណាម្នាក់​និយាយថា ចង់​ចិញ្ចឹម​ចង្រិត​លក់ និង​ធ្វើជា​មុខរបរ ។ ទោះបី​អ្នកនោះ​គាត់​សើច​ដោយ​ហួស​ចិ​ត្ដ ដោយ​ចំអក ដោយ​នឹកស្មាន​មិន​ដល់ក៏ដោយ តែ​មុខរបរ​នេះ វា​កំពុង​កាក់កប និង​ពិតជា​អាច​ឱ្យគេ​រកចំណូលបាន​ច្រើន​គួរសម​ដែរ បើសិនជា​គេ​ចិញ្ចឹម​វា​បាន​ដោយ​ត្រឹមត្រូវ ។​      ​ជាធម្មតា ​ចង្រិត ជា​សត្វល្អិត​ម្យ៉ាង​ដែល​រស់​នៅតាម​ព្រៃ តាម​ភូមិ​ស្រុក ក្នុង​ដីចំការ​ជាដើម ។ ដូច​តួយ៉ាង​នៅ​ខេត្ដ​កំពង់ធំ ឱ្យតែ​ដល់​ដើមរដូវ​វ​ស្ស​ម្ដងៗ ហ្វូង​ចង្រិត​រាប់លាន​ក្បាល ហើរ​ចេញមក​ព្រោងព្រាត បង្កើតបានជា​មុខរបរ​មួយ​ដល់​អ្នក​ដែលមាន​លទ្ធភាព​ធ្វើ​កន្លែង​ ដើម្បី​ចាប់​វា​យកទៅលក់នៅ​ម្ដុំ​គល់ស្ពាន​កំពង់ធំ​ និង​នៅតាម​ទីកន្លែង​នានា ។​      ​តែ​រដូវវស្សា​ឆ្នាំ​កន្លងទៅនេះ គេ​មិនសូវ​ឃើញ​មាន​ចង្រិត​ចុះ​ច្រើនដូច​ឆ្នាំមុនៗ​ឡើយ ព្រោះ​វា​ពាយ​អស់​ទៅ ដោយសារ​យើង​បាន​ចាប់​វា​ដោយ​ប្រើ​នុយ​ភ្លើងង​អំពូល បណ្ដាលឱ្យ​វា​ថយ​ចំនួន​បន្ដ​ពូជ ។​ ​            ​សព្វ...

វិធីចិញ្ចឹមកង្កែប ២ទៅ២,៥ខែអាចចាប់លក់បាន

Image
* យើងអាចធ្វើកន្លែងចិញ្ចឹមមានទំហំ៖ – 2m x 3m = 6 ម៉ែត្រការ៉េ   – 2m x 5m = 10 ម៉ែត្រការ៉េ – 3m x 5m = 15 ម៉ែត្រការ៉េ – 4m x 6m = 24 ម៉ែត្រការ៉េ – 5m x 6m = 30 ម៉ែត្រការ៉េ ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការេ។   – ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ   – ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ។    – ដាក់បន្ទះឬស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង   – ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។   – ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង – ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និ...

វិធីចិញ្ចឹមត្រីឆ្លូញ!

Image
* ការរៀបចំស្រះចិញ្ចឹម៖ – រៀបចំស្រះ ឬក៏អាងស៊ីម៉ងត៍ទំហំដែលមានទំហំ ៤មx៤ម កម្ពស់៧តឹក ការពាកុំឲ្យវាលោតចេញបាន – ដាក់ប្រភេទដីស្អិត (អាចយកដីស្អិតៗពីបាតត្រពាំង) ចូលកំរាស់២តឹក ព្រោះជាប្រភេទដីដែលវាចូលចិត្ត – ដាក់ទឹកចូលកម្ពស់៤តឹកពីលើដីនេះ រួចដាក់កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាំក្នុងអាងនោះ។ * ការដាក់កូនត្រីចិញ្ចឹម  និងការថែទាំ៖ – យកកូនត្រីដែលមានអាយុ ៣អាទិត្យ ចំនួន២០០០-២៥០០ ក្បាលក្នុងអាងនោះ – ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង  – ត្រូវមានប្រព័ន្ធបញ្ចេញ បញ្ចូលទឹកឲ្យបានល្អ ព្រោះត្រីឆ្លូញវាស៊ីសាច់ជាចំណីរបស់វា។– ត្រូវមានប្រព័ន្ធបញ្ចេញ បញ្ចូលទឹកឲ្យបានល្អ ព្រោះត្រីឆ្លូញវាស៊ីសាច់ជាចំណីរបស់វា។ * ការឲ្យចំណី៖ – ចំណីរបស់វាមានដូចជាកាកសំណល់ត្រី សាច់ផ្សេងៗ ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា -យើងអាចដាក់ចំណីក្នុងបំពង់ទុយោ យកទៅដាក់២-៣កន្លែងដើម្បីឲ្យវាស៊ីបានគ្រប់គ្នា ដាក់២ដងក្នុងមួយថ្ងៃ ព្រឹក និងល្...

វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច!

Image
ការរៀបចំស្រះ៖ – ជ្រើសរើសទីតាំងស្រះនៅជិតផ្ទះងាយស្រួលមើលថែ និងនៅកន្លែងដែលស្រលះមានពន្លឺថ្ងៃ មិនត្រូវធ្វើនៅក្រោមម្លប់ឈើនោះទេ – ជីកស្រះមានទំហំល្មម ២មx៤ម ឬបណ្តោយទៅតាមទំហំប្លាស្ទិចដែលទិញបាន និងេជម្រៅ១ម៉ែត្រ  – ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចឲ្យពេញបាតស្រះ និងទុកឲ្យសល់ប្រវែង៣តឹកជុំវិញមាត់ស្រះ រួចដាក់ដីដាំស្មៅសង្កត់ពីលើជុំវិញមាត់ស្រះនោះ – ដាក់ទឹកចូលកម្ពស់៣/៤ នៃស្រះ ដាក់ទឹកEM ១លីត្រ ដាក់ជីលាមកគោ ឬកាកសំណល់ឡេជីវឧស្ម័នប្រមាណ១បង្គីចាក់ចូលក្នុងស្រះនោះ ដាក់ត្រួយទន្ទ្រោនខែត្រមួយរទេះតូចចូលដើម្បីបង្កើតប្លង់តុង និងចំណីសម្រាប់ត្រី  – ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។ * វិធីដាក់ត្រីចិញ្ចឹម៖ – ទិញពូជត្រីពីកសិដ្ឋាន រួចដាក់ថង់ដែលមានកូននោះបណ្តែតក្នុងស្រះរយៈពេល១ម៉ោង នៅពេលមេឃត្រជាក់ រួចបើកមាត់ថង់បាចទឹកចូលឲ្យកូនត្រីចេញមកសន្សឹមៗ – ក្នុង១ម៉ែត្រគូប អាចដាក់កូនត្រីបានប្រមាណ២០០ក្បាល ពេលលែងកូនត្រីរួចរយៈពេល២៤ម៉ោងក្រោយទើបឲ្យចំណីវាបាន   * ការផ្តល់ចំណី៖ – ចំណីសម្រាប់...

វិធីផ្សំចំណីធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់

Image
☞☞ ដំណឹងល្អសម្រាប់បងប្អូនដែលចិញ្ចឹមមាន់ » វិធីផ្សំចំណីធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់ សូមជួយ share ចែករំលែកបន្តដល់កសិករខ្មែរយើងផង! * វត្ថុធាតុដើមរកបានក្នុងស្រុក៖ – កន្ទក់២០% – ពោត២០% – ចុងអង្ករ២០% – ដំឡូងមី២០% – សណ្តែកសៀង១៥% – សំបកខ្យង ខ្ចៅ ៥%។  វិធីធ្វើ៖ – កិនបំបែកធាតុផ្សំ រួចលាយបញ្ចូលគ្នា និងត្រូវលាយប្រេងសណ្តែកខ្លះផង រួចលាយទឹកចូលចំណីនោះល្មមមាន់អាចចឹកស៊ីកើត  ដាក់ចំណីឲ្យវាស៊ី២ឬ៣ដងក្នុង១ថ្ងៃ​  អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូនជាដើម ទឹកប្រទាលកន្ទុយក្រពើស្ងោរជាដើមដើម្បីជំនួយឲ្យមាន់ឆាប់ធំធាត់ ឈ្នះជំងឺ។  អត្ថបទដោយ៖ អ៊ាង សុផល្លែត

វិធីចិញ្ចឹមទាដោយប្រើចំណីផ្សំដោយខ្លួនឯង

Image
វិធីផលិតចំណី​ទាពង​ពីធម្មជាតិ ដោយចំណាយថ្លៃដើមអស់តិច ហើយទទួលបានផលខ្ពស់ ​សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី។​ * វត្ថុធាតុដើម៖ ​- គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ ស្លឹក ​មើម​ គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​)  ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង   ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​ ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​។  * វិធីធ្វើ៖ ​​- ដំឡូងឈើ ដំឡូងជ្វា (ស្ងោររួចដាក់ជាចំណី​) ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច​ (ឲ្យ​ស៊ីស្រស់ៗ) ​​- ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ីស្រស់ៗ ​​- ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​ ​​- ខ្យង ​ខ្ចៅ លៀ​ស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញ​យកកិនឲ្យតូចៗ​មក​ឲ្យ​វា​ស៊ី ​​- ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង ​ខ្ចៅ កន្...

វិធីសាស្រ្តចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន

Image
ការចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន ការរៀបចំស្រះនិងលែងមេពូជ រៀបចំ​ជីកស្រះ​ដែល​មាន​បណ្តោយ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជំរៅ ២ម៉ែត្រ ហើយ​បាច​កំបោរស ដាក់ជីលាមកគោ និងស្លឹកទន្ទ្រោនខែត្រស្រស់ចូល អោយ​ទឹកមាន​ពណ៌​បៃតង​ខ្ចី (សំបូរ​ចំណី​ធម្មជាតិ)។​ ក្រោយ​ពេល​ឃើញទឹក​មាន​ពណ៌​ល្អ​ហើយ យើងអាច​លែង​មេពូជ​ត្រី​ទីឡាព្យា​ចំនួន ៦០ ក្បាល និងត្រីឈ្មោល១០ ដែលក្នុង​មួយ​ក្បាល​ទំងន់ ៣ ខាំ។ ​ផ្តល់​ចំណី កន្ទក់ ក៏ដូចជា​ចុងអង្ករ ចក កាក​សំណល់​បន្លែ។ល។ ការដួសកូនត្រី ក្រោយពេល ​លែងមេពូជ​ត្រីចំនួន​មួយខែមក គេអាច​ឃើញមាន​កូនត្រី​ហែល​តាម​មាត់ច្រាំង។ ពេលនោះ យើងអាច​ដួសកូនត្រី​ទាំងនោះ​ចេញពីស្រះ ​(កូនត្រីកើត​បាន​ប្រហែល​បួនថ្ងៃ) ទៅផ្សាំ​ក្នុងហាប៉ា ដោយ​ប្រើ​ថ្នង​ធ្វើពី​ក្រឡា​សំណាញ់។ ការដួស​កូនត្រី​ផ្សាំ​ក្នុង​ហាប៉ា ធ្វើឡើង​រៀងរាល់​អាទិត្យ។ ជាមធ្យម ហាប៉ា​មាន​បណ្តោយ ២ ម៉ែត្រ ទទឹង ២ម៉ែត្រ និង ជំរៅមួយ​ម៉ែត្រ ដាក់កូនត្រី ២៤០០ ក្បាល។   ការអោយចំណីត្រី កូនត្រីដែលនៅក្នុងហាប៉ា ត្រូវបាន​អោយចំណី​មួយថ្ងៃ​២ដង (ព្រឹក ល្ងាច)។ – ចំណីរបស់វាគឺ៖ សណ្តែកសៀងចំនួនបីខាំ ស្ងោរកិន​លាយពង​មាន់ឆ្អិន ១​គ្រាប់ (យកតែពងក្រហម) ហើយ​ច្របាច់វា​...