កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ១២ យ៉ាង

Image
១. កាហ្វេ​ជួយ​បំបាត់​ភាពតានតឹង ធ្វើឱ្យ​អ្នក​សប្បាយចិត្ត ទទួលទាន​កាហ្វេ​ច្រើនជាង ៤ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ភាពតានតឹង ២០% ។ ២. កាហ្វេ​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ជាតិកាហ្វេអ៊ីន​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៣. កាហ្វេ​ជំនួយ​ថ្លើម ទទួលទាន​កាហ្វេ​យ៉ាងហោចណាស់​ឱ្យ​បាន ១ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ជំងឺ​ថ្លើម​បាន ២០% ។ ជំងឺ​ថ្លើម​កើតឡើង​ដោយសារ​ការទទួលទាន​ជាតិ​ស្រវឹង​ច្រើន ដែល​នាំឱ្យ​ខូច​មុខងារ​ថ្លើម និង​មហារីក ។ ៤. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម ការសិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​កាហ្វេ​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ២៣-៥០% ។ ៥. កាហ្វេ ១ ពែង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន កាហ្វេ​តែមួយ​ពែង​មាន​ផ្ទុក​វីតាមីន (B2 B3 និងB5) ម៉ង់កាណែស ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ។ ៦. កាហ្វេ​ជួយ​បង្កើន​ការចងចាំ ជាតិកាហ្វេអ៊ីន​ជំនួយ​ដល់​ខួរក្បាល បង្កើន​ការចងចាំ និង​ការផ្តោត​អារម្មណ៍ ។ ៧. ផឹក​កាហ្វេ​ជំនួយ​សុខភាព​ខួរក្បាល​បាន​យូរអង្វែង ការទទួលទាន​កាហ្វេ​បាន​គ្រប់គ្រាន់​អ...

អត្ថប្រយោជន៍​​ផ្លែទៀបចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ













ជួយ​ដល់​ការលូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​គភ៌
ផ្លែទៀប​ផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ចាំបាច់​សំខាន់ៗ ជួយ​ដល់​ការលូតលាស់​របស់​គភ៌។ វា​ជា​ប្រភព​នៃ​វីតាមីន C និង​វីតាមីន B6 ជួយ​ដល់​ការផលិត​កូឡាសែន បង្កើត​ជាលិកា​តភ្ជាប់ ជួយ​ដល់​ការលូតលាស់​ឆ្អឹង ឆ្អឹងខ្ចី សរសៃពួរ​សាច់ដុំ និង​ស្បែក​របស់​គភ៌។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​មាន​គភ៌​ខ្វះ​វីតាមីន C ធ្វើឱ្យ​ខូច​ខួរក្បាល​របស់​ទារក។
កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការរលូត​កូន
ផ្លែទៀប ជា​ប្រភព​នៃ​ធាតុ​ទង់ដែង។ ការសិក្សា និង​ពិសោធន៍​កាលពី​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា កង្វះ​ធាតុ​ទង់ដែង​ងាយ​ធ្វើឱ្យ​ស្ត្រី​រលូត​កូន។ លើសពីនេះទៀត ធាតុ​ទង់ដែង​ជួយ​ដល់​ការលូតលាស់​សរសៃពួរ​សាច់ដុំ ស្បែក និងសរសៃ​ឈាម​របស់​គភ៌។
បំបាត់​អាការៈ​ចាញ់​កូន
ការទទួលទាន​ផ្លែទៀប​អាច​ជួយ​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​អាការៈ​មិន​ស្រួល​ខ្លួន​រៀងរាល់​ព្រឹក។ វា​ជួយ​បំបាត់​អាការៈ​ចង់​ក្អួត និង​ក្អួត​ចង្អោរ។
ជួយ​រក្សា​ការឡើង​ទម្ងន់​បាន​ល្អ
ផ្លែ​ទៀប ជា​ប្រភព​នៃ​ជាតិស្ករ​ធម្មជាតិ ជួយ​រក្សា​ការឡើង​ទម្ងន់​របស់​ស្ត្រី​មាន​គភ៌។ ជាពិសេស​ស្ត្រី​ដែល​ទម្ងន់​ស្រាល​ក្នុង​កំឡុង​ពេល​មាន​កូន។ ផ្លែ​ទៀប​ជួយ​ឱ្យ​ស្ត្រី​ស្រេក​ឃ្លាន​អាហារ។
បំបាត់អាការៈទល់លាមក
ផ្លែទៀប​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ ជួយ​សម្រួល​ដល់​ការបញ្ចេញ​ចោល៕

Comments

Popular posts from this blog

វិធីចិញ្ចឹមត្រីឆ្លូញ!

វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច!

វិធីសាស្រ្តចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន