កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ១២ យ៉ាង

Image
១. កាហ្វេ​ជួយ​បំបាត់​ភាពតានតឹង ធ្វើឱ្យ​អ្នក​សប្បាយចិត្ត ទទួលទាន​កាហ្វេ​ច្រើនជាង ៤ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ភាពតានតឹង ២០% ។ ២. កាហ្វេ​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ជាតិកាហ្វេអ៊ីន​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៣. កាហ្វេ​ជំនួយ​ថ្លើម ទទួលទាន​កាហ្វេ​យ៉ាងហោចណាស់​ឱ្យ​បាន ១ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ជំងឺ​ថ្លើម​បាន ២០% ។ ជំងឺ​ថ្លើម​កើតឡើង​ដោយសារ​ការទទួលទាន​ជាតិ​ស្រវឹង​ច្រើន ដែល​នាំឱ្យ​ខូច​មុខងារ​ថ្លើម និង​មហារីក ។ ៤. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម ការសិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​កាហ្វេ​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ២៣-៥០% ។ ៥. កាហ្វេ ១ ពែង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន កាហ្វេ​តែមួយ​ពែង​មាន​ផ្ទុក​វីតាមីន (B2 B3 និងB5) ម៉ង់កាណែស ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ។ ៦. កាហ្វេ​ជួយ​បង្កើន​ការចងចាំ ជាតិកាហ្វេអ៊ីន​ជំនួយ​ដល់​ខួរក្បាល បង្កើន​ការចងចាំ និង​ការផ្តោត​អារម្មណ៍ ។ ៧. ផឹក​កាហ្វេ​ជំនួយ​សុខភាព​ខួរក្បាល​បាន​យូរអង្វែង ការទទួលទាន​កាហ្វេ​បាន​គ្រប់គ្រាន់​អ...

វិធីចិញ្ចឹមទាដោយប្រើចំណីផ្សំដោយខ្លួនឯង




















វិធីផលិតចំណី​ទាពង​ពីធម្មជាតិ ដោយចំណាយថ្លៃដើមអស់តិច ហើយទទួលបានផលខ្ពស់

​សព្វថ្ងៃ​នេះ​ការចិញ្ចឹម​ទា គឺជា​រឿង​​មួយ​លំបាក​សម្រាប់​អ្នក​ខ្លះ​ដែល​មិន​មាន​ការពិសោធន៍ និង​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​ចំណី​ឲ្យ​វា​ស៊ី។​
* វត្ថុធាតុដើម៖
​- គ្រប់​ដំឡូង ទាំង​ដំឡូងឈើ ដំឡូងជ្វា ដើម​ ស្លឹក ​មើម​ គឺជា​ចំណី​យ៉ាងសំខាន់​បំផុត​ជំនួស​ឲ្យ​អ្វីៗ​ផ្សេងទៀត។ (​បូក​រួម​ទាំង​ស្រូវ និង​កន្ទក់​)
 ខ្យង​ខ្ចៅ គ្រំ លៀ​ស ខ្យង​មាស គឺជា​ប្រភព​ជំនួយ​យ៉ាង​សំខាន់​សម្រាប់ឲ្យ​ទាពង​បានល្អ និង​បាន​ច្រើន​ថែម​ទាំង​ទៀងទាត់​ទៀតផង
  ស្រូវ​បណ្តុះ​ឲ្យចេញ​ជា​ពន្លក​
ជន្លេន បើ​អាច​ចិញ្ចឹម​បាន​សម្រាប់​ផ្តល់​ជា​ចំណី​ឲ្យ​ទា គឺជា​ការ​មួយ​ប្រសើរ​ណាស់​។

 * វិធីធ្វើ៖
​​- ដំឡូងឈើ ដំឡូងជ្វា (ស្ងោររួចដាក់ជាចំណី​) ល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច​ (ឲ្យ​ស៊ីស្រស់ៗ)
​​- ស្លឹក​ដំឡូងជ្វា ឲ្យ​ស៊ីស្រស់ៗ
​​- ស្លឹក​ដំឡូងឈើ ស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​ស៊ី​
​​- ខ្យង ​ខ្ចៅ លៀ​ស គ្រំ កូន​កង្កែប ជន្លេន ប្រមូល​ទិញ​យកកិនឲ្យតូចៗ​មក​ឲ្យ​វា​ស៊ី
​​- ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង ​ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​
​​- ត្រី​ល្អិតៗ​ស្រស់ៗ មួយ​សប្តាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្តង​លាយ​ជាមួយ​កន្ទក់។​
 ការប្រមូល​ទិញ​ដំឡូងឈើ ដំឡូងជ្វា ស្លឹក​-​ទងដំឡូង​ជ្វា  យក​មក​ចិ​ញ្ច្រាំ​​ឲ្យ​ខ្ទេច​រួច​ឲ្យ​ទា​ទាំងនោះ​ស៊ី ​ខ្ចៅ ខ្យង លៀ​ស គ្រំ​តូចៗ មក​កិនបំបែក​ឲ្យ​វា​ស៊ី​ជា​បន្ថែម ទាំងអស់​នេះ​ទទួល​បាន​ជោគជ័យ​ ចំណាយ​តិច​បំផុត ហើយ​លទ្ធផល​វិញ​គឺ​ល្អ​ជាង​ការឲ្យស៊ី​ចំណី​ផលិត​ពី​រោងចក្រ​ទៅ​ទៀត។
ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ល្អ​បំផុត។ កន្លែង​ចិញ្ចឹម​ត្រូវបាន​សំអាត​ជា​រៀងរាល់ថ្ងៃ ទឹក​សម្រាប់​ឲ្យ​ទាលេង​ត្រូវបូម​ប្តូរ​មក​ច្រោះ​ឲ្យ​ស្អាតរួច​ទើប​បង្ហូរ​ចូល​វិញ ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បានស្ទើរ​ទាំងស្រុង។​





អត្ថបទ៖ អ៊ាង សុផល្លែត

Comments

Popular posts from this blog

វិធីចិញ្ចឹមត្រីឆ្លូញ!

វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច!

វិធីសាស្រ្តចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន