កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ១២ យ៉ាង

Image
១. កាហ្វេ​ជួយ​បំបាត់​ភាពតានតឹង ធ្វើឱ្យ​អ្នក​សប្បាយចិត្ត ទទួលទាន​កាហ្វេ​ច្រើនជាង ៤ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ភាពតានតឹង ២០% ។ ២. កាហ្វេ​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ជាតិកាហ្វេអ៊ីន​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ៣. កាហ្វេ​ជំនួយ​ថ្លើម ទទួលទាន​កាហ្វេ​យ៉ាងហោចណាស់​ឱ្យ​បាន ១ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ជំងឺ​ថ្លើម​បាន ២០% ។ ជំងឺ​ថ្លើម​កើតឡើង​ដោយសារ​ការទទួលទាន​ជាតិ​ស្រវឹង​ច្រើន ដែល​នាំឱ្យ​ខូច​មុខងារ​ថ្លើម និង​មហារីក ។ ៤. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម ការសិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​កាហ្វេ​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ២៣-៥០% ។ ៥. កាហ្វេ ១ ពែង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន កាហ្វេ​តែមួយ​ពែង​មាន​ផ្ទុក​វីតាមីន (B2 B3 និងB5) ម៉ង់កាណែស ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ។ ៦. កាហ្វេ​ជួយ​បង្កើន​ការចងចាំ ជាតិកាហ្វេអ៊ីន​ជំនួយ​ដល់​ខួរក្បាល បង្កើន​ការចងចាំ និង​ការផ្តោត​អារម្មណ៍ ។ ៧. ផឹក​កាហ្វេ​ជំនួយ​សុខភាព​ខួរក្បាល​បាន​យូរអង្វែង ការទទួលទាន​កាហ្វេ​បាន​គ្រប់គ្រាន់​អ...

កម្ចាត់​មុន​ក្បាល​ខ្មៅ​នៅលើច្រមុះ និងផ្ទៃមុខ












​វីធី​មួយ​ចំនួន ដែល​អាច​កម្ចាត់​មុនក្បាលខ្មៅ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត ហើយ​អាច​ប្រើ​បាន​គ្រប់​មនុស្ស​ទាំង​បុរស ស្ត្រី និង​ក្មេង​ជំទង់។
ជំហ៊ានទី ១៖
  1. អំបិល
  2. ថ្នាំដុសធ្មេញ
  3. ច្រាស់ដុសធ្មេញចាស់
  • ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​លាយ​ជា​មួយ​នឹង​អំបិល​បន្តិច រួច​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ។
  • បន្ទាប់​មក​យក​ច្រាស់​ដុសធ្មេញ​ចាស់ ផ្តិត​យក​ល្បាយ​នេះ ហើយ​ម៉ាស្សា​នៅ​លើ​ច្រមុះ ឬ​ផ្ទៃ​មុខ​ដែល​កើត​មុន​ឱ្យ​បាន ២នាទី។
  • លាង​សម្អាត​ជាមួយនឹង​ទឹក​ធម្មតា​ថ្មមៗ។
ជំហ៊ានទី ២ ៖
  1. ក្រណាត់ស្អាត
  2. ទឹកក្តៅឧណ្ឌៗ
  • យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅ
  • ពូតឲ្យអស់ទឹក រួចស្អំនៅលើច្រមុះឲ្យបាន ១៥ វិនាទី។
  • អនុវត្តដដែលឲ្យបាន ២ដង។
ជំហ៊ានទី ៣៖
  1. ទឹកដោះគោជូរ (Yogurt)
  2. ដីឥដ្ឋ
  • លាយ​ដីឥដ្ឋ ១ ភាគ ៤ ក្នុង​មួយ​ស្លាបព្រា ជាមួយនឹង​ទឹក​ដោះ​គោជូរ ២ ភាគ ៥ ក្នុង​មួយ​ស្លាបព្រា។
  • បន្ទាប់​មក​លាប​នៅ​លើ​តំបន់​ដែល​រង​នូវ​ផល​ប៉ះពាល់។
  • លាង​សម្អាត​ជាមួយ​នឹង​ទឹក បន្ទាប់​ពី​ទុក​បាន ១០ នាទី។

Comments

Popular posts from this blog

វិធីចិញ្ចឹមត្រីឆ្លូញ!

វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច!

វិធីសាស្រ្តចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន