ការចិញ្ចឹមបង្កងក្នុងស្រះ
ដើម្បីចិញ្ចឹមបង្កងដោយជោគជ័យចាំបាច់ត្រូវយកចិត្ដទុកដាក់លើកត្ដាសំខាន់៣យ៉ាងគឺ
ការរៀបចំស្រះ ការគ្រប់គ្រងគុណ ភាពទឹក និងការផ្ដល់ចំណី ។
រដូវកាលចិញ្ចឹម ៖ អាចចិញ្ចឹមបានពេញ១ ឆ្នាំ
អាស្រ័យដោយមានប្រភពទឹកគ្រប់គ្រាន់ ។ វិធីសាស្ដ្រចិញ្ចឹម ៖
ការចិញ្ចឹមបង្កងក្នុង ស្រះមាន៣របៀប គឺការចិញ្ចឹមទ្រង់ទ្រាយ តូច
ឬជាលក្ខណៈគ្រួសារទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ
ឬចិញ្ចឹមជាលក្ខណៈ ឧស្សាហកម្ម ។
ការចិញ្ចឹម ទ្រង់ទ្រាយតូច ឬជាលក្ខណៈ គ្រួសារ ៖
ជារបៀបចិញ្ចឹមដែលមិនចំណាយ ទុនច្រើនលើការទិញសំភារមកប្រើប្រាស់
ចំណី និងមិនទាមទារបច្ចេកទេសខ្ពស់ ។ ទិន្ន
ផលអាចទទួលបានពី២០០ទៅ៤០០គីឡូ ក្រាម ក្នុង១ហិកតា ក្នុង១រដូវ
រយៈពេលពី៦ ទៅ៨ខែ ។
-ការចិញ្ចឹមទ្រង់ទ្រាយមធ្យម ៖ ស្រះត្រូវ
មានលក្ខណៈសមស្របតាមបច្ចេកទេស ទាម
ទារឱ្យមានបច្ចេកទេសក្នុងការចិញ្ចឹម និង ចំណាយទុនច្រើន
ដូចជាការទិញពូជ និង ចំណី ។ ទិន្នផលអាចទទួលបានពី៦០០ទៅ
១.៥០០គីឡូក្រាម ក្នុង១ហិកតា ក្នុង១រដូវ រយៈពេល៦ទៅ៨ខែ ។
-ការ ចិញ្ចឹមទ្រង់ទ្រាយធំ ឬចិញ្ចឹមជា លក្ខណៈឧស្សាហកម្ម ៖
ទាមទារត្រូវចំណាយ ទុនច្រើនលើការរៀបចំស្រះ ទិញកូនបង្កង ពូជចំណី
ទិញសំភារប្រើប្រាស់ ដូចជាម៉ាស៊ីន បូមទឹក
ម៉ាស៊ីនបង្កើនអុកស៊ីសែន។ល។
ទីតាំងស្រះចិញ្ចឹមទៀតសោតត្រូវសមស្របតាមលក្ខណៈបច្ចេកទេស
មានផ្ទៃដីធំទូលាយ និងអនុវត្ដបច្ចេកទេសខ្ពស់ ។
ទិន្នផលអាច*ទទួលបានពី២.០០០ទៅ៤.០០០គីឡូក្រាម ក្នុង១រដូវ
រយៈពេលពី៦ទៅ៨ខែ ។
១-ការរៀបចំស្រះសំរាប់ចិញ្ចឹម
១-១ទីតាំងជីកស្រះ
– ស្រះគួរជីកនៅតំបន់មានប្រភពទឹក ពេញមួយឆ្នាំ ជាប្រភេទទឹកសាប
ស្អាតល្អ គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និង
គ្មានកាកសំណល់ពីរោងចក្រ និងអាចធ្វើការ
ផ្លាស់ប្ដូរទឹកបានដោយងាយស្រួល ដោយប្រើ ម៉ាស៊ីនបូប
ឬអាចបញ្ចូលទឹកតាមរយៈរបប ទឹកជោរនាច ។ ហើយអាចជ្រើសរើសទីតាំង
ចិញ្ចឹមនៅតំបន់ទឹកសាប ឬតំបន់ទឹកភ្លាវ
ដែលមានកំហាប់អំបិលមិនលើសពី១០ភាគ ពាន់ ។
-ទីតាំងជីកស្រះ ជាប្រភេទដីល្បាយដីឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបាន យូរ និងគ្មានជាតិជូរ ។
– ទីតាំងស្រះ ត្រូវនៅក្បែរផ្លូវគមនាគមន៍
និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ ជាពិសេស
សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម និងទ្រង់ ទ្រាយធំ ។
១-២-លក្ខណៈស្រះ
– ស្រះត្រូវមានរាងចតុកោណកែងមាន
ផ្ទៃក្រឡាចាប់ពី១.០០០ម៉ែត្រការ៉េឡើងទៅ
(ឬអាចមានទំហំតូចជាងនេះក៏បានដែរ
សំរាប់ការចិញ្ចឹមទ្រង់ទ្រាយតូច) និងមាន
ជំរៅទឹកពី១.២ទៅ១.៥ម៉ែត្រ ។ បាតស្រះ
ត្រូវមានកំរិតជម្រាលទៅជ្រុងម្ខាង ដើម្បី ងាយស្រួលបញ្ចេញទឹកចោល ។
នៅបាត ស្រះត្រូវមានជីកប្រឡាយសំរាប់នាំទឹកពី
កន្លែងបញ្ចូលទឹករហូតដល់កន្លែងបញ្ចេញទឹក ចោល ។
ប្រឡាយគួរមានទទឹងពី២ទៅ៣ ម៉ែត្រ
និងត្រូវមានជំរៅជ្រៅជាងបាតស្រះពី ១០ទៅ១៥សង្ទីម៉ែត្រ ។ បាតស្រះ
ត្រូវមាន ភក់ ឬមមោកតិច ។ ខ្នងភ្លឺស្រះត្រូវមានទំហំ យ៉ាងតិច២ម៉ែត្រ
មានលក្ខណៈរឹងមាំល្អ គ្មាន រន្ធសត្វផ្សេងៗ និងមិនជ្រាបទឹក ។
– ស្រះចិញ្ចឹមនីមួយៗ ត្រូវមានប្រព័ន្ធ បញ្ចេញបញ្ចូលទឹក ។
បំពង់បញ្ចេញទឹក ចោលត្រូវនៅផ្នែកទាបបំផុត ហើយបំពង់
បញ្ចូលទឹកត្រូវនៅផ្នែកខាងទីខ្ពស់ ។
១-៣-គុណភាពទឹក
បង្កង ជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋាន ទឹកសាប
ប៉ុន្ដែវាក៏អាចរស់នៅ និងធំធាត់បាន ក្នុងតំបន់ទឹកភ្លាវ
ដែលមានកំហាប់អំបិល រហូតដល់១០ភាគពាន់ ។ បង្កងមានចរិតរស់
នៅស្រទាប់បាត ក្នុងមជ្ឈដ្ឋានទឹកស្អាត និង
ត្រូវមានកត្ដាគុណភាពទឹកសំខាន់ៗផ្សេង ទៀតដូចខាងក្រោម ៖
-សីតុណ្ហភាព ៖ សមស្របពី២២ទៅ៣២ អង្សាសេ
និងល្អបំផុតពី២៦-៣០អង្សាសេ។ បើសិនជាសីតុណ្ហភាពទឹកក្រោម១៦អង្សា
សេ ឬលើសពី៤០អង្សាសេ ហើយកំរិត
សីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាច ធ្វើឱ្យបង្កងងាប់បាន ។
– កំរិត ផះ ឬកំរិតជាតិជូរ ៖ សមស្រប មានពី៧ទៅ៨ ។
បង្កងមិនអាចរស់នៅក្នុងម មជ្ឈដ្ឋានទឹកដែលមានកំរិត ផះ ឬកំរិតជាតិ
ជូរក្រោម៥ បានឡើយ ។
-កំហាប់អំបិល ៖ កំហាប់អំបិលសមស្រប
សំរាប់ការលូតលាស់របស់បង្កងមិនលើសពី៥ ភាគពាន់ ។
ជាធម្មតាបង្កងក៏អាចធន់ និង រស់នៅបានក្នុងទឹកដែលមានកំហាប់អំបិល
រហូតដល់២០ភាគពាន់ ប៉ុន្ដែត្រូវបង្កើនកំរិត
កំហាប់អំបិលនេះឡើងសន្សឹមៗ បើមិន
ដូច្នេះទេអាចធ្វើឱ្យបង្កងងាប់បាន ។
-បរិមាណអុកស៊ីហ្សែនក្នុង ទឹក ៖
បង្កង*ចូលចិត្ដរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំទូលាយ
ដែលមានកំរិតអុកស៊ីហ្សែនលើសពី៥មីល្លី ក្រាម ក្នុង១លីត្រ
និងកំរិតអុកស៊ីហ្សែនតិច
បំផុតរបស់ងង្កងគឺ៣មីល្លីក្រាមក្នុង១លីត្រ ។
កំរិតអុកស៊ីហ្សែននេះ គឺខ្ពស់ជាងកំរិតអុកស៊ី
សែននៃប្រភេទត្រីទឹកសាប ស្ទើរតែទាំងអស់ ដែលមានតែ២មីល្លីក្រាម
ក្នុង១លីត្រ ប៉ុណ្ណោះ ។ បើបរិមាណអុកស៊ីហ្សែនក្នុងទឹក
ទាបជាង១.៥មីល្លីក្រាម ក្នុង១លីត្រ ធ្វើឱ្យ
បង្កងងើបក្បាលលើផ្ទៃទឹក និងក្រោម១.២ មីល្លីក្រាម ក្នុង១លីត្រ
ធ្វើឱ្យបង្កងងាប់ ។
-កំរិតរឹងនៃទឹក 9ជាជឿ៣ប ៖ ទឹកមាន កំរិតរឹងពី៥០-១០០មីល្លីក្រាម ក្នុង១លីត្រ គឺ សមស្របសំរាប់បង្កង ។
– សារធាតុរ៉ែ (លោហធាតុ) ៖ បង្កងមិន អាចបន្ស៊ាំនឹងសារធាតុរ៉ែ
(លោហធាតុ) ទេ ជាពិសេសគឺជាតិដែក ។
បរិមាណសារធាតុ*ដែកមាន០.១ទៅ០.២មីល្លីក្រាម ក្នុង១លីត្រ*ទឹក
ដែលសមស្របសំរាប់បង្កង បើលើសពី៤*មីល្លីក្រាម ក្នុង១លីត្រ
នឹងបង្កគ្រោះថ្នាក់ដល់ បង្កង ។
១-៤-សំភារប្រើប្រាស់
អ្នក ចិញ្ចឹមបង្កងត្រូវមានម៉ាស៊ីនបូមទឹក
សំរាប់ផ្លាស់ប្ដូរទឹកតាមពេលវេលាកំណត់ ឬ
សំរាប់ប្ដូរទឹកនៅពេលទឹកស្រះអន់គុណភាព។
ម៉ាស៊ីនបូមទឹកគួរមានទំហំល្មម ដើម្បីងាយ ស្រួលចល័ត និងដឹកជញ្ជូន ។
១-៥-ការរៀបចំស្រះ
ការ រៀបចំស្រះ ជាកត្ដាសំខាន់ដែលត្រូវ យកចិត្ដទុកដាក់
ដើម្បីបង្កើតមជ្ឈដ្ឋានសម ស្របសំរាប់ការលូតលាស់របស់បង្កង ។ ការ
រៀបចំស្រះមានរបៀបដូចខាងក្រោម ៖
-សំអាតស្មៅ កំទេចកំទីក្នុងស្រះ និង
សំអាតរុក្ខជាតិដែលមាននៅជុំវិញភ្លឺស្រះ។
បូមពង្រីងស្រះចាប់ត្រីល្អិត ត្រីកាច (ដូចជា ត្រីរ៉ស់ ផ្ទក់ អណ្ដែង
ក្រាញ់។ល។) និងអន្ទង់ ពស់ កង្កែបចេញ។
-ចំពោះស្រះចាស់ត្រូវ ស្ដារល្បាប់ភក់បាត ស្រះចេញ
ដើម្បីបំបាត់មេរោគ ឧស្ម័នពុល
ដោយរក្សាទុកកំរាស់ល្បាប់ភក់ពី១០ទៅ១៥ សង្ទីម៉ែត្រ ។
-ត្រូវ ជួសជុលភ្លឺស្រះឱ្យបានមាំល្អ លប់រន្ធ
ឬប្រហោងផ្សេងៗនៅតាមភ្លឺស្រះ ។ ភ្លឺស្រះ
ត្រូវមានកំពស់ខ្ពស់ជាងទឹកស្រះយ៉ាងតិច០.៥ ម៉ែត្រ ។
-ក្រោយពី ស្ដារល្បាប់ភក់រួច ត្រូវហាល ស្រះពី២ទៅ៧ថ្ងៃ
ដើម្បីបំភាយឧស្ម័នពុល ផ្សេងៗ ដូចជាអ៊ីដ្រូហ្សែនស៊ុលផួ
9ះ២្សប អាម៉ូ ញ៉ាក់ 9ណះ៣ប មេតាន 9ជះ៤ប…ចេញពីស្រះ ។
បើស្រះមានជាតិជូរមិនគួរហាលថ្ងៃយូរពេក ទេ ។
-ការបាចកំបោរ បាតស្រះ ៖ ប្រើកំបោរស បាចឱ្យសព្វបាតស្រះ
ដើម្បីសំលាប់មេរោគ និងកែលំអកំរិត ផះ ឬកំរិតជាតិជូរនៃទឹក ។
ចំពោះស្រះថ្មី ត្រូវបាចកំបោរក្នុងបរិមាណពី៣ ទៅ៥គីឡូក្រាម
ក្នុង១០០ម៉ែត្រការ៉េ និង ចំពោះស្រះចាស់គួរប្រើកំបោរក្នុងបរិមាណពី
៧ទៅ១០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។
-ការដាក់ជី ៖ ក្រោយពេលរៀបចំស្រះរួច
ត្រូវដាក់ជីដើម្បីបង្កើតចំណីធម្មជាតិ។ ប្រភេទជីដែលល្អ
គឺជីលាមកសត្វមាន់ ទា និងជ្រូក ។ល។ ក្នុងបរិមាណពី២៥ទៅ៣០
គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េ ។ បើសិនជា គ្មានជីលាមកសត្វ
យើងក៏អាចប្រើជីគីមី ណភគ ក្នុងបរិមាណពី២ទៅ៤ក្រាម ក្នុង១
ម៉ែត្រគូប ដោយត្រូវត្រាំជីក្នុងទឹកឱ្យរលាយ គ្រាប់អស់សិន
រួចបាចឱ្យសព្វពេញផ្ទៃស្រះ ។
-ការបញ្ចូលទឹកក្នុងស្រះ ៖ ក្រោយពេល ដាក់ជីរួចបាន១ថ្ងៃ
យើងត្រូវបញ្ចូលទឹកក្នុង ស្រះឱ្យបានពី៣០ទៅ៤០សង្ទីម៉ែត្រ។ ក្រោយ
ពីបាចជីរួច រយៈពេលពី២ទៅ៣ថ្ងៃ រុក្ខជាតិ
ប្លង់តុងបានកើតមានដែលធ្វើឱ្យទឹកស្រះមាន ពណ៌បៃតងខ្ចី
រួចយើងត្រូវបញ្ចូលទឹកបំពេញ ស្រះ ។
ចំណាំ ៖ ពេលបញ្ចូលទឹកក្នុងស្រះ ត្រូវ
ច្រោះនឹងស្បៃក្រឡាល្អិតទំហំ០.៥មីល្លីម៉ែត្រ
ដើម្បីការពារត្រីល្អិត កំពឹស និងសត្វចង្រៃ
ផ្សេងៗចូលក្នុងស្រះដែលបានរៀបចំហើយ ។
-ត្រូវរៀបចំមែកឈើ ឬឫស្សីដោយចង
ជាបាច់ដាក់នៅបាតស្រះសំរាប់ជាជំរកនៅ ពេលបង្កងសក ។ ម្យ៉ាងទៀត
យើងអាច ដាក់បន្ថែមរុក្ខជាតិទឹកដូចជា ចក ត្រកួន ដើម្បីជាចំណីបន្ថែម
និងជាជំរកសំរាប់បង្កង។ បន្ទាប់មកត្រូវត្រៀមលក្ខណៈលែងកូនបង្កង
ពូជក្នុងស្រះ ដែលបានរៀបចំហើយនោះ ។
២-ការជ្រើសរើសកូនបង្កងពូជ និង របៀបលែង
២-១-ការជ្រើសរើសកូនបង្កងពូជ
ដើម្បីចិញ្ចឹមបង្កងឱ្យទទួលបានគុណភាព ល្អ យើងត្រូវយកចិត្ដទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
– គួរទិញកូនបង្កងពូជពីកសិដ្ឋានផលិតពូជ ដែលមានទំនុកចិត្ដ
និងមានលិខិតបញ្ជាក់អំពី គុណភាព ។ បើសិនមានលទ្ធភាពយើងគួរ ជ្រើសរើសយក
តែកូនបង្កងពូជឈ្មោលសុទ្ធ សំរាប់ដាក់ចិញ្ចឹម ពីព្រោះវាលូតលាស់លឿន ។
-ម្យ៉ាងទៀត ត្រូវជ្រើសរើសកូនបង្កង
ពូជដាក់ចិញ្ចឹមឱ្យមានប្រវែងចាប់ពី៣សង្ទី ម៉ែត្រឡើងទៅ
ដែលមានទំហំប៉ុនគ្នា មាន សុខភាពល្អ គ្មានរបួសស្នាម និងមានពុកមាត់
ជើង និងតង្កៀបគ្រប់គ្រាន់ ។
លក្ខណៈសំគាល់កូនបង្កងមានសុខភាពល្អ ៖
– ជាទូទៅ គឺពុកមាត់របស់វាជានិច្ចកាល មានលក្ខណៈស្របគ្នា ។
បើសិនជាពុកមាត់ របស់វាមានរាងជាអក្សរវ៉េ 9្វប បញ្ជាក់ថា
កូនបង្កងមានសុខភាពខ្សោយ ។
-មានសកម្មភាពហែលរហ័សរហួន ។ នៅពេលផ្ដាច់ចរន្ដខ្យល់អុកស៊ីហ្សែន
កូន*បង្កងមានសុខភាពល្អ តែងតែឡើងមកផ្នែក*ខាងលើនៃផ្ទៃទឹក ។
-ម្យ៉ាងទៀត កូនបង្កងមានសុខភាពល្អ គឺ
គេសំគាល់នៅលើដងខ្លួនរបស់វា មានពណ៌ ខៀវថ្លា ។
ចំពោះកូនបង្កងមានជំងឺ គឺដងខ្លួន របស់វាមានពណ៌សស្រអាប់
ហើយគំរប*កំផ្លៀងរបស់វាមានពណ៌ខ្មៅ ។
២-២-របៀបលែងកូនបង្កងដាក់ចិញ្ចឹម
– មុនពេលលែងកូនបង្កង
ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះជាមុនសិន ។
បើសិនជាទឹកស្រះមានលក្ខណៈល្អ ក្រោយពេលស្រះបានរៀបចំហើយ
គឺយើងអាចលែងកូនបង្កងចូលស្រះបាន ។
-ក្នុងករណីដែលកូនបង្កង ពូជដឹកជញ្ជូន
ដោយដាក់ក្នុងថង់បា្លស្ទិក និងមានបញ្ចូលខ្យល់អុកស៊ីហ្សែន ។
មុននឹងលែងកូនបង្កងចូលក្នុងស្រះ
យើងត្រូវត្រាំថង់កូនបង្កងក្នុងទឹកស្រះរយៈពេលពី១០ទៅ១៥នាទីជា
មុនសិន
ដើម្បីឱ្យសីតុណ្ហភាពទឹកក្នុងថង់បន្ស៊ាំនឹងសីតុណ្ហភាពទឹកក្នុងស្រះ
។ បន្ទាប់មក ទើ យើងចាប់ផ្ដើមបើកមាត់ថង់ឱ្យកូនបង្កង
ហែលចេញតាមសំរួល ។
គេត្រូវលែងកូនបង្កងចំងាយប្រហែល២ម៉ែត្រពីមាត់ស្រះ
ដើម្បីចៀសវាងកុំឱ្យវាលោតឡើងលើមាត់ ស្រះ ។
ត្រូវលែងកូនបង្កងនៅពេលអាកាស ធាតុត្រជាក់ ជាពិសេសគឺនៅពេលព្រឹក ។
-ដង់ស៊ីតេដាក់ចិញ្ចឹម ៖ សំរាប់ការចិញ្ចឹម ជាលក្ខណៈគ្រួសារ
ដង់ស៊ីតេកូនបង្កងដាក់ ចិញ្ចឹមមានពី៣ទៅ៥ក្បាល ក្នុង១ម៉ែត្រ
កា រ៉េ ។ សំរាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម
បរិមាណកូនបង្កងដាក់ចិញ្ចឹមមានពី៥ទៅ៧ ក្បាលក្នុង១ម៉ែត្រការ៉េ
និងសំរាប់ការចិញ្ចឹម ទ្រង់ទ្រាយធំ ឬចិញ្ចឹមជាលក្ខណៈឧស្សាហ
កម្មបរិមាណកូនបង្កងដាក់ចិញ្ចឹមគឺពី១២ទៅ ១៥ក្បាល
ក្នុង១ម៉ែត្រការ៉េទឹកស្រះ ។ (នៅមានត)
បច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ (ត)
ការចិញ្ចឹមចំរុះជាមួយត្រី ៖
-យើងអាចចិញ្ចឹមបង្កងជាមួយប្រភេទ ត្រីផ្សេងៗបាន
ដើម្បីប្រើប្រាស់ឱ្យអស់នូវ ចំណីដែលមានក្នុងស្រះ
និងដើម្បីជួយកែលំអ គុណភាពទឹកស្រះ ។ ការចិញ្ចឹមចំរុះនេះ
យើងអាចដាក់ត្រីចិញ្ចឹមបានតែក្នុងស្រះ ចិញ្ចឹមបង្កង
ដែលចិញ្ចឹមជាទ្រង់ទ្រាយតូច និងមធ្យមប៉ុណ្ណោះ ។
-សំរាប់ប្រភេទត្រីដាក់ចិញ្ចឹមចំរុះជាមួយ បង្កង
គឺជាប្រភេទត្រីដែលរស់នៅស្រទាប់លើ និងស្រទាប់កណ្ដាល
និងជាប្រភេទត្រីដែល មិនប្រជែងចំណីជាមួយបង្កង ដូចជា ប្រភេទ
ត្រីកាបស កាបក្បាលធំ កាបស៊ីស្មៅ និងត្រី ឆ្ពិនជាដើម ។
-ដង់ស៊ីតេត្រីដាក់ចិញ្ចឹម គឺ១ក្បាលក្នុង៥ ទៅ១០ម៉ែត្រការ៉េ នៃផ្ទៃទឹកស្រះ ។
៣-ចំណី និងរបៀបផ្ដល់ចំណី
ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ ចំណីលើស
ពីព្រោះចំណីដែលនៅសល់ច្រើន ក្នុងស្រះ
អាចបំលែងជាធាតុពុលបង្កឱ្យកើត*មានរុក្ខជាតិប្លង់តុងច្រើន
ធ្វើឱ្យបង្កងពិបាក*សក និងលូតលាស់មិនល្អ ។
ដូចនេះការ*ផ្ដល់ចំណីខ្វះបន្ដិចប្រសើរជាងការផ្ដល់ចំណីលើស ។
៣-១-ចំណី
ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ ល្អ
ចំណីត្រូវមានសារធាតុបំប៉នសំខាន់ៗដូច ជា
ប្រូតេអ៊ីនពី៣០ទៅ៣៥ភាគរយ លីពីត៣ ទៅ៥ភាគរយ កាល់ស្យូម២ទៅ៣ភាគរយ
ផូស្វរ១ទៅ១.៥ភាគរយ និងសែលុយឡូសពី ៣ទៅ៥ភាគរយ ។
យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុ
ដូចខាងលើ ។ ចំពោះចំណីគ្រាប់មានបរិមាណ សារធាតុបំប៉នមិនប្រែប្រួល
និងងាយស្រួល ប្រើប្រាស់ ប៉ុន្ដែមានតំលៃខ្ពស់ ។ រីឯចំណីកែ ច្នៃ
និងចំណីស្រស់មានតម្លៃថោកជាងចំណី គ្រាប់
ព្រោះយើងអាចរកបាននៅតាមមូល ដ្ឋាន តែប្រភេទចំណីនេះមានបរិមាណសារ
ធាតុបំប៉នប្រែប្រួល
ដែលធ្វើឱ្យយើងចំណាយពេលវេលាច្រើនក្នុងការផ្ដល់ចំណី ។
ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន
និងមានរូបមន្ដផ្សំចំណីផ្សេងៗគ្នា
ប៉ុន្ដែចាំបាច់ត្រូវធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ
ដូចជា ម្សៅគ្រាប់ធញជាតិ៦៥ភាគរយ ម្សៅត្រី២៥ភាគរយ
និងប្រភេទសារធាតុផ្សេងៗទៀតចំនួន១០ភាគរយ ។ បន្ទាប់មក
យើងអាចកែច្នៃតាមរូបមន្ដដូចខាងក្រោម ៖
-ម្សៅសណ្ដែកសៀង ៖ ២០%
-កន្ទក់ ៖ ៣៥%
-ម្សៅមី ៖ ១០%
-ម្សៅត្រី ៖ ២៥%
-ម្សៅឆ្អឹង ៖ ២%
-ម្សៅគ ៖ ៥%
-ព្រីម៉ិច 9ភរមេិខប ៖ ២%
-និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេង ដូង) ៖ ១%
៣-២-របៀបផ្ដល់ចំណី
ចំណីគ្រាប់ ឬចំណីកែច្នៃត្រូវផ្ដល់ឱ្យបង្កង នៅខែដំបូង
និងខែបន្ទាប់ ។ ចំណែកប្រភេទ ចំណីស្រស់មានដូចជា ត្រីល្អិត កំពឹស
ក្ដាម ខ្យង។ល។ ដែលមានតម្លៃថោកនៅរដូវ
វស្សាក៏អាចផ្ដល់ជាចំណីបង្កងបានដែរ ។
ចំណីស្រស់មានគុណភាពធ្វើឱ្យបង្កងមានការ លូតលាស់លឿន
និងបានកាត់បន្ថយការ ចំណាយលើការទិញចំណីគ្រាប់ ប៉ុន្ដែចំណី
ស្រស់ងាយធ្វើឱ្យខូចគុណភាពទឹកស្រះផង ដែរ ។
-កន្ដ្រងចំណី ៖ ដើម្បីងាយស្រួលក្នុងការ ត្រួតពិនិត្យ
និងគ្រប់គ្រងបរិមាណចំណីដែល ត្រូវផ្ដល់ឱ្យបង្កងស៊ី
យើងត្រូវដាក់កន្ដ្រងចំណី ចំនួន៤នៅតាមជ្រុងស្រះ ហើយកន្ដ្រង
នីមួយៗត្រូវដាក់ឱ្យផុតពីបាតស្រះកំពស់១០ សង្ទីម៉ែត្រ ។
កន្ដ្រងនីមួយៗគួរមានទំហំ១ ម៉ែត្រការ៉េ ។
រាល់ពេលផ្ដល់ចំណីត្រូវបាច ចំណីឱ្យសព្វពេញផ្ទៃស្រះ
និងត្រូវដាក់ចំណី បន្ថែមនៅក្នុងកន្ដ្រងចំណីប្រហែល១ភាគរយ
នៃបរិមាណចំណីសរុប ។ ក្រោយពីផ្ដល់ចំណី
បានរយៈពេល១ម៉ោងត្រូវត្រួតពិនិត្យមើល កន្ដ្រងចំណី
បើសិនជាបង្កងទើបតែស៊ីចំណី អស់បញ្ជាក់ថា ចំណីគ្រប់ល្មមសំរាប់បង្កង
។ បើសិនជាចំណីនៅសល់ច្រើន គឺត្រូវបន្ថយ ចំណីនៅពេលដាក់លើកក្រោយ ។
ប៉ុន្ដែបើបង្កងស៊ីចំណីអស់លឿន យើងត្រូវបង្កើន
បរិមាណចំណីនៅពេលដាក់លើកក្រោយ ។
-អត្រាផ្ដល់ចំណី ៖ ត្រូវផ្ដល់ចំណីឱ្យបង្កង ស៊ីចំនួន២ដង
ក្នុង១ថ្ងៃ គឺនៅម៉ោង៥ព្រឹក និង ម៉ោង៥ល្ងាច ។
ពេលព្រឹកត្រូវផ្ដល់ចំណី៣០ ភាគរយនៃបរិមាណចំណីទាំងអស់ និងនៅ
ពេលល្ងាចផ្ដល់៧០ភាគរយនៃបរិមាណចំណី ដែលនៅសល់ ។
បរិមាណចំណីត្រូវផ្ដល់ឱ្យ បង្កងរាល់ថ្ងៃ ទៅតាមដំណាក់កាលលូតលាស់
របស់វា និងគិតតាមទំងន់បង្កងសរុបដែល មាននៅក្នុងស្រះ
(មើលតារាងទី១ខាង ក្រោម) ។
-មុនពេលដាក់ចំណីក្នុងកន្ដ្រង ត្រូវ សំអាតកន្ដ្រងឱ្យបានស្អាតជាមុនសិន រួចទើប ដាក់ចំណីថ្មីចូល ។
តារាងទី១ ៖ បរិមាណចំណី និងអត្រារស់ របស់បង្កង
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១ដល់២០ ទម្ងន់មធ្យម (ក្រាម) ៤ អត្រារស់(%) ១០០ បរិមាណចំណី (%) ២០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ២១ដល់៤០ ទម្ងន់មធ្យម (ក្រាម) ៧ អត្រារស់៩៥ បរិ មាណចំណី (%) ១៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៤១ដល់៦០ ទម្ងន់មធ្យម (ក្រាម) ១៣ អត្រារស់ ៩០ បរិមាណចំណី (%) ១០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៦១ដល់៨០ ទម្ងន់មធ្យម (ក្រាម) ២២ អត្រារស់៨៥ បរិ មាណចំណី (%) ៨០ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ៨១ដល់១០០ ទម្ងន់មធ្យម (ក្រាម) ៣១ អត្រារស់៨០ បរិ មាណចំណី (%) ៥ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១០១ដល់ ១២០ ទម្ងន់មធ្យម (ក្រាម) ៤០ អត្រារស់ ៧៥ បរិមាណចំណី (%) ៤ ។
-រយៈពេលចិញ្ចឹម (ថ្ងៃ) ១២១ឡើង ទម្ងន់មធ្យម (ក្រាម) លើ៥០ អត្រារស់៧០ បរិមាណចំណី (%) ៣ ។
ប្រការដែលត្រូវចងចាំនៅពេលដាក់ចំណី
-ចំណីកែច្នៃ ៖ ត្រូវលាយច្របល់ចំណី បញ្ចូលគ្នាឱ្យសព្វ
និងត្រូវមានដាក់ម្សៅស្អិត (ម្សៅគ)
រួចកិនចេញជាគ្រាប់សំរាប់ផ្ដល់ឱ្យ បង្កងស៊ី ។
ប្រភេទចំណីដែលកែច្នៃរួចនេះ គឺ សំរាប់ប្រើតែ១ថ្ងៃប៉ុណ្ណោះ ។
-ចំណីស្រស់ ៖ ត្រូវលាងចំណីស្រស់ឱ្យ ស្អាត និងកាត់ជាដុំល្អិតៗ
ទើបដាក់ឱ្យបង្កង ស៊ី ។ មិនត្រូវយកចំណីដែលងាប់ ឬខូចគុណ
ភាពមកធ្វើជាចំណីបង្កងឡើយ ។
-ចំណីគ្រាប់ ៖ ចំពោះចំណីគ្រាប់មិនត្រូវ ប្រើចំណីណាដែលហួសពេលកំណត់ប្រើប្រាស់ ឬដុះផ្សិតឡើយ ។
-ការចាប់ចំណី ៖ បង្កងចាប់យកចំណី ដោយស្រង់ក្លិន
ដូចនេះចំពោះចំណីកែច្នៃយើងអាចលាយវាជាមួយចំណីស្រស់
ដើម្បីឱ្យចំណីកែច្នៃមានក្លិនដែលងាយទាក់ទាញឱ្យបង្កងស៊ី ។
-ការប្រើប្រាស់វីតាមីន ៖ ដើម្បីបង្កើន សុខភាពរបស់បង្កង
និងចៀសផុតពីជំងឺ ផ្សេងៗ យើងអាចប្រើវីតាមីនសេ ជ លាយជា
មួយចំណីបាន ។
-ការត្រួតពិនិត្យការលូតលាស់របស់ បង្កង ៖
យើងអាចកំណត់រយៈពេល២០ថ្ងៃ ម្ដង
ដើម្បីចាប់បង្កងមួយចំនួនពីកន្ដ្រងចំណី ទាំង៤យកមកថ្លឹង
និងគិតរកទម្ងន់មធ្យម ។ បន្ទាប់មក ផ្អែកលើអត្រារស់របស់បង្កង ដែល
មានបញ្ជាក់នៅក្នុងតារាងទី១ យើងអាច
គណនាទម្ងន់បង្កងសរុបដែលមានក្នុងស្រះ ហើយបន្ទាប់មក
យើងអាចគណនាបរិមាណ ចំណីដែលត្រូវផ្ដល់ឱ្យបង្កងស៊ីនៅដំណាក់
កាលបន្ទាប់ ។
៤-ការគ្រប់គ្រងគុណភាពទឹកស្រះ
បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅ លើការសករបស់វា ។
ដើម្បីធ្វើឱ្យបង្កងសក បានដោយងាយ ចាំបាច់ត្រូវគ្រប់គ្រងគុណ
ភាពទឹកស្រះឱ្យបានល្អ ដែលជាកត្ដាសំខាន់ចាំ បាច់បំផុត ។
ខាងក្រោមនេះ គឺជាវិធីសាស្ដ្រ
មួយចំនួនក្នុងការគ្រប់គ្រងគុណភាពទឹកស្រះ ឱ្យបានល្អ ៖
ក-ការផ្លាស់ប្ដូរទឹក ៖
-ការផ្លាស់ប្ដូរទឹក គឺមានគោលបំណង
ដើម្បីកាត់បន្ថយភាពកខ្វក់នៃទឹកស្រះធ្វើឱ្យ ទឹកស្រះថ្លាល្អ
បង្កើនបរិមាណខ្យល់អុកស៊ី ហ្សែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័ន
ពុលផ្សេងៗដូចជា អ៊ីដ្រូហ្សែនស៊ុលផួ (H2S) អាម៉ូញ៉ាក់ NH3
ឧស្ម័នកាបូនិក CO2 ជា ដើម។ល។ ជាធម្មតានៅខែដំបូងយើងមិន
ចាំបាច់ផ្លាស់ប្ដូរទឹកទេ
ព្រោះលាមករបស់បង្កងនៅបាតស្រះមានបរិមាណតិចតួចនៅឡើយ ។ នៅខែទី២
ត្រូវប្ដូរទឹកេឱ្យបានញឹកញាប់ ឬរៀងរាល់ថ្ងៃ ។ បរិមាណទឹកត្រូវប្ដូរ
អាស្រ័យលើគុណភាពទឹកស្រះ និងទំហំនៃការចិញ្ចឹម ។
ជាទូទៅយើងអាចប្ដូរទឹកពី១០ ទៅ២០ភាគរយនៃផ្ទៃទឹកស្រះ ។
ការប្ដូរទឹក នេះ គឺត្រូវបូមយកលាមកបង្កង និងកាក
សំណល់ផ្សេងៗទៀតចេញពីផ្នែកបាតស្រះ
និងបញ្ចូលទឹកថ្មីមកវិញនៅផ្នែកខាងលើនៃ ផ្ទៃស្រះ
ដោយមានប្រើស្បៃច្រោះទឹកដែល បង្ហូរចូល ។
-ការដាក់ចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេ ខ្ពស់ ត្រូវធ្វើការផ្លាស់ប្ដូរបរិមាណទឹកច្រើន
ជាងការចិញ្ចឹមបង្កងក្នុងកំរិតដង់ស៊ីតេទាប។
ចំពោះការចិញ្ចឹមដោយប្រើចំណីស្រស់ងាយ ធ្វើឱ្យខូចគុណភាពទឹកណាស់
ដូចនេះចាំបាច់ ត្រូវផ្លាស់ប្ដូរទឹកឱ្យបានច្រើនដែរ ។
ខ-កត្ដាសំខាន់ៗនៃគុណភាពទឹក
ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្ដា សំខាន់ៗនៃគុណភាពទឹក
ដូចជាសីតុណ្ហភាព ផះ (កំរិតជាតិជូរនៃទឹក) កំរិតរលាយខ្យល់
អុកហ្សែនក្នុងទឹក កំរិតរឹងនៃទឹក។ល។ ដើម្បី
កែលំអទាន់ពេលវេលានៅពេលគុណភាព ទឹកមានការប្រែប្រួល ។
-កំរិត ផះ (កំរិតជាតិជូរនៃទឹក) ៖ ជា
និច្ចកាលមានការប្រែប្រួលដោយសារការ
កើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះទាប
ដោយមានការបំភាយ នៃសមាសធាតុសេរីរាង្គនៅបាតស្រះ ។
ម្យ៉ាងទៀតទឹកស្រះមានជាតិអាស៊ីត ឬជាតិ ជូរ ឬ ផះ ចុះទាប
ដោយសារទឹកភ្លៀង ឬ ប្រភពទឹកផ្សេងៗ ។ ដូចនេះត្រូវរក្សាកំរិត ផះ
ទឹកស្រះឱ្យបានល្អឱ្យនៅចន្លោះពី៧ទៅ
៨ ។ បើសិន ផះ ក្រោម៧ ឬលើសពី៩នឹងជះ ឥទ្ធិពលអាក្រក់ដល់បង្កង ។
ដើម្បីកែលំអ ផះ ត្រូវផ្លាស់ប្ដូរទឹក ឬប្រើប្រាស់កំបោរ ។
បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ ផះ
ឡើងខ្ពស់ត្រូវប្ដូរទឹកជាថ្មី ។
មុនពេលភ្លៀងត្រូវបាចកំបោរសនៅជុំវិញស្រះ
ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។
ក្រោយពេលភ្លៀងត្រូវវាស់កំរិត បើសិន ផះ
ក្រោម៧គឺត្រូវប្រើកំបោរសពី១ទៅ១.៥គីឡូក្រាម
ក្នុង១០០ម៉ែត្រការ៉េ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់
រួចបាចឱ្យសព្វពេញផ្ទៃស្រះដើម្បីបង្កើនកំរិត ផះ ។
-កំរិតខ្យល់អុកស៊ីហ្សែនក្នុងទឹក ៖ កង្វះ
ខ្យល់អុកស៊ីហ្សែនក្នុងទឹកស្រះ ធ្វើឱ្យបង្កង ងើបនៅលើផ្ទៃទឹក
និងអាចបណ្ដាលឱ្យបង្កង ងាប់ ។ បញ្ហានេះងាយកើតមានណាស់នៅ
តាមស្រះចិញ្ចឹមបង្កង ។ មូលហេតុដែលកង្វះ ខ្យល់អុកស៊ីហ្សែន
ក្នុងស្រះបណ្ដាលមកពី
ស្រះសំបូរដោយសារធាតុសេរីរាង្គមានចំណីសល់ច្រើនក្នុងស្រះ
និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន។ល។
កំរិតរលាយខ្យល់អុកស៊ីហ្សែនតិចបំផុតក្នុងស្រះ
គឺ៣.៥មីល្លីក្រាម ក្នុង១លីត្រទឹក ។
កំរិតរលាយខ្យល់អុកស៊ីហ្សែនក្រោម២មិល្លីក្រាម ក្នុង១លីត្រ
និងធ្វើឱ្យបង្កងងាប់ ។
យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីហ្សែនក្នុងស្រះដោយបញ្ចូល
ខ្យល់អុកស៊ីហ្សែនក្នុងស្រះ ឬផ្លាស់ប្ដូរទឹក ។
-កំរិតថ្លានៃទឹក ៖ ត្រូវរក្សាកំរិតថ្លានៃទឹក
ស្រះពី២៥ទៅ៤០សង្ទីម៉ែត្រ ។ បើសិនជា
កំរិតថ្លានៃទឹកក្រោម២៥សង្ទីម៉ែត្រ មានន័យ ថា ទឹកស្រះល្អក់
ពេលនោះត្រូវផ្លាស់ប្ដូរទឹក និងរៀបចំដាក់ចំណីឱ្យបានត្រឹមត្រូវ ។
បើ កំរិតថ្លានៃទឹកលើសពី៤០សង្ទីម៉ែត្រ ត្រូវ បន្ថែមជីសរីរាង្គ
ឬអសរីរាង្គ ដើម្បីបង្កើន ពណ៌ទឹកស្រះ ។ បើទឹកស្រះមានពណ៌បៃតង ខ្ចី
គឺទឹកមានលក្ខណៈល្អបំផុត ។ បើសិនជា ទឹកស្រះមានពណ៌បៃតងចាស់
ឬពណ៌ក្រម៉ៅ ត្រូវធ្វើការផ្លាស់ប្ដូរទឹក ។
-កំរិតរឹងនៃទឹក ៖ ទឹកស្រះដែលមានកំរិត
រឹងសរុបពី៥០ទៅ១០០មីល្លីក្រាម ក្នុង១លីត្រ គឺមានលក្ខណៈសមស្រប
។ បើកំរិតរឹងនៃទឹកក្រោម៥០មីល្លីក្រាមក្នុង១លីត្រ
ត្រូវបន្ថែមកំបោរស
ឬម្សៅសំបកងាវដើម្បីបង្កើនកំរិតរឹងនៃទឹកដែលជួយឱ្យបង្កងងាយ
សក និងងាយកកើតសំបកថ្មី ។
គ-ការថែទាំបង្កងក្នុងស្រះ
-ជានិច្ចកាលត្រូវតាមដានសកម្មភាព របស់បង្កង
បើឃើញបង្កងងើបនៅលើផ្ទៃទឹក ខុសធម្មតា
ត្រូវធ្វើការត្រួតពិនិត្យគុណភាព ទឹកស្រះ
ដើម្បីមានវិធានការកែលំអទាន់ ពេលវេលា ។ នៅពេលព្រឹកព្រលឹម
បើសិនជាឃើញបង្កងហែលខុសធម្មតា ដោយប្រមូលផ្ដុំគ្នានៅជ្រុងស្រះ
នោះបញ្ជាក់ថា ទឹកស្រះខ្វះខ្យល់អុកស៊ីហ្សែន
ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីហ្សែន ឬផ្លាស់ប្ដូរទឹកជាបន្ទាន់ ។
-ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូច ជា នៅមាត់ស្រះ
ទ្វារទឹកចេញ-ចូលស្រះ និង ត្រូវកំចាត់សត្វចង្រៃដូចជា កណ្ដុរ ពស់
កង្កែប ជាដើម។ល។
៥-ការប្រមូលផលបង្កង
ក្រោយការចិញ្ចឹមរយៈពេលពី៤ទៅ៥ខែ
បង្កងមានទម្ងន់មធ្យមពី៣០ទៅ៥០ក្រាម ក្នុង១ក្បាល
ពេលនោះយើងអាចប្រមូលផល បានហើយ ។ ការប្រមូលផលបង្កងចិញ្ចឹម
មានពីរបែបគឺ ការប្រមូលផលរំលោះ និងការ ប្រមូលផលទាំងស្រុង ។
-ការប្រមូលផលរំលោះ ៖ ក្រោយការ ចិញ្ចឹមបានរយៈពេល៤ខែ
យើងអាចប្រមូល ផលរំលោះ ដោយចាប់យកតែបង្កងដែលមាន ទំហំធំ
និងបង្កងមេ ។ ចំណែកឯបង្កងឈ្មោល
ត្រូវបានរក្សាទុកចិញ្ចឹមរហូតដល់ចុងរដូវ ។
ការប្រមូលផលរបៀបនេះធ្វើឱ្យការចិញ្ចឹម ទទួលទិន្នផលខ្ពស់
ពីព្រោះបង្កងឈ្មោលមាន ការលូតលាស់លឿននៅដំណាក់កាលចុង ក្រោយ ។
-ការប្រមូលផលទាំងស្រុង ៖ នៅពេល
បង្កងភាគច្រើនមានទំហំធំក្លាយជាបង្កងសាច់
ហើយយើងអាចប្រមូលផលទាំងស្រុងបាន ។
ដើម្បីងាយស្រួលក្នុងការប្រមូលផល យើង ត្រូវបញ្ចេញទឹកស្រះពាក់កណ្ដាល
រួចអូសអួន ពី៣ទៅ៤ដង ។ បន្ទាប់មក បង្កងនៅសល់ តិចតួច
យើងអាចបូមពង្រីងស្រះ និងប្រមូល ចាប់ទាំងអស់ ។
ក្រោយពេលប្រមូលផលរួច ត្រូវប្រោះបង្កងទុកក្នុងអាង ឬក្នុងធុង ដែល
មានដាក់ខ្យល់អុកស៊ីហ្សែន ដោយរើសចេញ នូវបង្កងតូចៗ
ឬត្រីល្អិតមុនពេលលក់ ។ ត្រូវ ដឹកជញ្ជូនបង្កង
ដោយមានដាក់ខ្យល់អុកស៊ី ហ្សែន ដើម្បីធ្វើឱ្យបង្កងរស់បានយូរ
និងលក់ បានតម្លៃថ្លៃ៕ (ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)
Comments
Post a Comment