កាហ្វេ​ផ្តល់​អត្ថប្រយោជន៍ ១២ យ៉ាង













១. កាហ្វេ​ជួយ​បំបាត់​ភាពតានតឹង ធ្វើឱ្យ​អ្នក​សប្បាយចិត្ត

ទទួលទាន​កាហ្វេ​ច្រើនជាង ៤ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ភាពតានតឹង ២០% ។

២. កាហ្វេ​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង

ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ជាតិកាហ្វេអ៊ីន​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៣. កាហ្វេ​ជំនួយ​ថ្លើម

ទទួលទាន​កាហ្វេ​យ៉ាងហោចណាស់​ឱ្យ​បាន ១ ពែង​ក្នុង ១ ថ្ងៃ​ជួយ​កាត់បន្ថយ​ជំងឺ​ថ្លើម​បាន ២០% ។ ជំងឺ​ថ្លើម​កើតឡើង​ដោយសារ​ការទទួលទាន​ជាតិ​ស្រវឹង​ច្រើន ដែល​នាំឱ្យ​ខូច​មុខងារ​ថ្លើម និង​មហារីក ។

៤. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​បង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​កាហ្វេ​អាច​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ទឹកនោមផ្អែម​បាន ២៣-៥០% ។

៥. កាហ្វេ ១ ពែង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន

កាហ្វេ​តែមួយ​ពែង​មាន​ផ្ទុក​វីតាមីន (B2 B3 និងB5) ម៉ង់កាណែស ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម ។

៦. កាហ្វេ​ជួយ​បង្កើន​ការចងចាំ

ជាតិកាហ្វេអ៊ីន​ជំនួយ​ដល់​ខួរក្បាល បង្កើន​ការចងចាំ និង​ការផ្តោត​អារម្មណ៍ ។

៧. ផឹក​កាហ្វេ​ជំនួយ​សុខភាព​ខួរក្បាល​បាន​យូរអង្វែង

ការទទួលទាន​កាហ្វេ​បាន​គ្រប់គ្រាន់​អាច​ជួយ​រក្សា​សុខភាព​ខួរក្បាល​របស់​អ្នក​បាន​ល្អ និង​កាត់បន្ថយ​ពី​ជំងឺ​បាត់បង់​ការចងចាំ ។

៨. កាហ្វេ​ជួយ​ការពារ​ពី​ជំងឺ​មហារីក

អ្នក​មិន​បាន​ផឹក​កាហ្វេ​ងាយ​នឹង​ជួប​ជំងឺ​មហារីក​ស្បែក​ជាង​អ្នក​បាន​ផឹក​កាហ្វេ ៣-៤ ពែង​ក្នុង ១ ថ្ងៃ ។

៩. កាហ្វេ​ជួយ​ឱ្យ​អ្នក​រស់​បាន​អាយុ​វែង

កាហ្វេ​ជួយ​ឱ្យ​អ្នក​មាន​សុខភាព​ល្អ សុភមង្គល និង​អាយុ​វែង ៕

Comments

Popular posts from this blog

វិធីចិញ្ចឹមត្រីឆ្លូញ!

វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច!

វិធីសាស្រ្តចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន